|
|
ខ្សែបម្រើ Enock Mwepu ដែលបច្ចុប្បន្នលេងឱ្យក្លឹបលីគកំពូលអង់គ្លេស Brighton បានបង្ខំចិត្តចូលនិវត្តន៍ក្រោយពីរកឃើញថាមានជំងឺបេះដូងតពូជ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបកាលពីថ្ងៃចន្ទកន្លងទៅនេះ។
កីឡាកររូបនេះបានធ្លាក់ខ្លួនឈឺ អំឡុងពេលចូលរួមជាមួយក្រុមជម្រើសជាតិហ្សំប៊ី កាលពីថ្មីៗនេះ។ គេមិនបានចូលរួមហាត់ជាមួយមិត្តរួមក្រុមដទៃទៀតសម្រាប់ត្រៀមប្រកួតប៉ះនឹងក្រុមជម្រើសជាតិម៉ាលីទេ ដោយសារតែគេបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លុះនៅពេលត្រលប់មកអង់គ្លេសវិញកីឡាករ Mwepu បានធ្វើតេស្តសុខភាពនៅក្លឹប Brighton ហើយតេស្តនេះបានរកឃើញថា ខ្សែបម្រើរូបនេះមានជំងឺបេះដូង។
ខាងក្លឹបបានបញ្ជាក់ថា ជំងឺបេះដូងនេះទើបតែរើឡើង នៅពេលដែលកីឡាកររូបនេះលេងកីឡាធ្ងន់ៗ។ គួរបញ្ជាក់ថាខ្សែបម្រើដើមកំណើតអាហ្វ្រិករូបនេះបាននិយាយថា ការចូលនិវត្តន៍នេះជារឿងដ៏ក្រៀមក្រំ តែខ្លួននឹងនៅតែពាក់ព័ន្ធនឹងកីឡាបាល់ទាត់ ក្រោមរូបភាពណាមួយ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Sky Sport
Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Giovanni Leoni ពី Parma ។...
អបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលគាំទ្រពួកយើង។ យើងបានកាន់ទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ យើងរីករាយដែលបានតំណាងឲ្យកម្ពុជានៅវគ្គចែកពូល។ ...
អ្នកចាំទី Alisson របស់ Liverpool នឹងចាប់ផ្តើមការប្រកួតបើកឆាក Premier League ទល់នឹង Bournemouth ដែលនឹងកត់សម្គាល់ការបង្ហាញខ្លួនលើកទី 300 របស់គាត់សម្រាប់ក្លឹប Merseyside ។...
ក្លឹប Barcelona បានបញ្ជាក់ជាផ្លូវការថា ខ្សែការពារសញ្ជាតិបារាំង Jules Kounde បានចុះកុងត្រាថ្មី ដោយបន្តស្នាក់នៅក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2030។...
យោងតាម Fabrizio Romano ខ្សែបម្រើ Lucas Paquetá របស់ West Ham កំពុងពិចារណាលើជម្រើសនៃការផ្ទេររបស់គាត់នៅរដូវក្តៅនេះ។...