|
|
ក្លឹបបិសាចក្រហម Manchester Untied បានបញ្ឈប់គម្រោងទិញយក ខ្សែប្រយុទ្ធ Marko Arnautovic ពីក្លឹប Bologna កាលពីម្សិលមិញ ។ គួរបញ្ជាក់ថា Man Utd គ្រោងចំណាយ៩លានដុល្លារ ទៅឲ្យ Bologna ដើម្បីទិញយក Arnautovic ប៉ុន្តែក្លឹប Serie A នេះបដិសេធដោយចង់បានថ្លៃលើសនេះទៀត។
ទោះជាយ៉ាងណាក្តីយ៉ាងណា នៅខណៈនេះក្រុមបិសាចក្រហមនេះបញ្ឈប់គម្រោងចង់បាន កីឡាករវ័យ៣៣ឆ្នាំនេះហើយ ក្រោយមានអ្នកគាំទ្ររិះគន់ច្រើនពេក ដោយសារតែតម្លៃខ្លួន សមត្ថភាព និងរឿងអាស្រូវលើអត្តចរិកកីឡាករនេះ៕
ប្រភព ៖ Sky Sport
Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Giovanni Leoni ពី Parma ។...
អបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលគាំទ្រពួកយើង។ យើងបានកាន់ទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ យើងរីករាយដែលបានតំណាងឲ្យកម្ពុជានៅវគ្គចែកពូល។ ...
អ្នកចាំទី Alisson របស់ Liverpool នឹងចាប់ផ្តើមការប្រកួតបើកឆាក Premier League ទល់នឹង Bournemouth ដែលនឹងកត់សម្គាល់ការបង្ហាញខ្លួនលើកទី 300 របស់គាត់សម្រាប់ក្លឹប Merseyside ។...
ក្លឹប Barcelona បានបញ្ជាក់ជាផ្លូវការថា ខ្សែការពារសញ្ជាតិបារាំង Jules Kounde បានចុះកុងត្រាថ្មី ដោយបន្តស្នាក់នៅក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2030។...
យោងតាម Fabrizio Romano ខ្សែបម្រើ Lucas Paquetá របស់ West Ham កំពុងពិចារណាលើជម្រើសនៃការផ្ទេររបស់គាត់នៅរដូវក្តៅនេះ។...