|
|
ក្លឹបដែលទើបតែបង្កើតឡើងក្នុងឆ្នាំ ២០១៨ Inter Miami របស់លីគកំពូលអាមេរិក Major League Soccer កំពុងចាំអារម្មណ៍ក្នុងការចុះកុងត្រានាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi នារដូវក្តៅខាងមុខ ។
គួរបញ្ជាក់ថា David Bekham និង Jose Mas គឺជាស្ថាបនិករបស់ក្លឹបនេះ ដូច្នេះហើយសារទំនាក់ទំនងរវាង Bekham និង Messi ជះផលវិជ្ជមានក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនមកកាន់ទឹកដីអាមេរិច ។
Lionel Messi បានចុះកុងត្រាជាមួយក្លឹបអ្នកមាន PSG ក្នុងរយះពេល ២ឆ្នាំ ជាមួយនិងជម្រើសបន្ថែម ១ឆ្នាំទៀត ។ ទោះជាយ៉ាងណាខ្សែប្រយុទ្ធរូបនេះ អាចនិងចាកចេញនារដូវក្តៅខាងមុខ បន្ទាប់ពីទម្រង់លេងរបស់គេហាក់មានការធ្លាក់ចុះ ដោយស៊ុតបញ្ចូលទីបានតែ ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣ ប្រកួត ៕
ប្រភព : Goal
PSG បានក្លាយជាក្លឹបបារាំងដំបូងគេដែលឈ្នះពាន UEFA Super Cup ដោយយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល 4-3 ក្នុងការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យ បន្ទាប់ពីស្មើ 2-2 ក្នុងម៉ោងធម្មតានៅកីឡដ្ឋាន Stadio Friuli។...
យោងតាម SportBild កីឡាករ Borussia Dortmund មួយចំនួនបានគាំទ្រគំនិតនៃការនាំយក Jadon Sancho ត្រឡប់មកវិញសម្រាប់ការប្រកួតទីបី។...
Rasmus Hojlund ខិតកាន់តែកៀកទៅនឹងការចាកចេញរបស់ Manchester United ដោយ AC Milan ធ្វើឱ្យខ្សែប្រយុទ្ធដាណឺម៉ាកក្លាយជាគោលដៅអាទិភាព។...