|
|
ក្លឹបមាន់ខ្នាយមាស Tottenham ចង់បានខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele មកចូលរួមក្រុម ក៏ប៉ុន្តែក្លឹបហាក់
គ្មានលទ្ធភាពក្នុងការផ្តល់ប្រាក់ពលកម្មដល់រូបគេ ។
គួរបញ្ជាក់ថា Tottenham ជាក្លឹបមួយក្នុងចំណោមក្លឹបធំៗ ដូចជា Manchester United, Chelsea, និង Newcastle United ដែលចាប់អារម្មណ៏ Dembele ។
ទោះជាយ៉ាងណា អ្នកចាត់ការទូទៅរបស់មាន់ខ្នាយមាស Antonio Conte បាននិយាយថា ប្រាក់ពលកម្មរបស់គេខ្ពស់ពេក ហួសពីលទ្ធភាពដែលក្លឹបអាចផ្តល់បាន ។ មានប្រភពជាច្រើនបានបញ្ជាក់ថា ទំនាក់ទំនងរវាង Dembele និង Barcelona ហាក់មានភាពល្អក់កករដោយសារបញ្ហាប្រាក់ពលកម្មរបស់គេ ៕
ប្រភព : Marca
Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Giovanni Leoni ពី Parma ។...
អបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលគាំទ្រពួកយើង។ យើងបានកាន់ទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ យើងរីករាយដែលបានតំណាងឲ្យកម្ពុជានៅវគ្គចែកពូល។ ...
អ្នកចាំទី Alisson របស់ Liverpool នឹងចាប់ផ្តើមការប្រកួតបើកឆាក Premier League ទល់នឹង Bournemouth ដែលនឹងកត់សម្គាល់ការបង្ហាញខ្លួនលើកទី 300 របស់គាត់សម្រាប់ក្លឹប Merseyside ។...
ក្លឹប Barcelona បានបញ្ជាក់ជាផ្លូវការថា ខ្សែការពារសញ្ជាតិបារាំង Jules Kounde បានចុះកុងត្រាថ្មី ដោយបន្តស្នាក់នៅក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2030។...
យោងតាម Fabrizio Romano ខ្សែបម្រើ Lucas Paquetá របស់ West Ham កំពុងពិចារណាលើជម្រើសនៃការផ្ទេររបស់គាត់នៅរដូវក្តៅនេះ។...