|
|
ក្លឹបអ្នកមាន Paris Saint-Germain កំពុងតែបញ្ចុះបញ្ចូលខ្សែការពារវ័យ ១៩ឆ្នាំសញ្ជាតិព័រទុយកាល់ Nuno Mendes អោយចុះកុងត្រាថ្មីក្នុងនាមជាកីឡាករពេញសិទ្ធ មិនមែនក្នុងលក្ខខណ្ឌខ្ចីជើង ។ ពេលនេះភ្នាក់ងាររបស់ក្លឹបកំពុងចចារនិងដាក់សំណើរក្នុងការទិញកីឡាកររូបនេះពីក្លឹប Sporting ក្នុងតម្លៃ ៤០លានអឺរ៉ូ ។
គួរបញ្ជាក់ថាកីឡាកររូបនេះបានផ្ទេរមក PSG ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Sporting ប្រទេសព័រទុយកាល់ ។ អ្នកចាត់ការទូទៅរបស់ PSG លោក Pochettino បាននិយាយថា ៖ " Mendes ជាកីឡាករដ៏មានសក្តានុពលម្នាក់ គេនៅមានអនាគតវែងឆ្ងាយ ។ គេជាកីឡាករវ័យក្មេងម្នាក់ ក្នុងចំណោមកីឡាករល្អបំផុត " ៕
ប្រភព: Fabrizio Romano
PSG បានក្លាយជាក្លឹបបារាំងដំបូងគេដែលឈ្នះពាន UEFA Super Cup ដោយយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល 4-3 ក្នុងការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យ បន្ទាប់ពីស្មើ 2-2 ក្នុងម៉ោងធម្មតានៅកីឡដ្ឋាន Stadio Friuli។...
យោងតាម SportBild កីឡាករ Borussia Dortmund មួយចំនួនបានគាំទ្រគំនិតនៃការនាំយក Jadon Sancho ត្រឡប់មកវិញសម្រាប់ការប្រកួតទីបី។...
Rasmus Hojlund ខិតកាន់តែកៀកទៅនឹងការចាកចេញរបស់ Manchester United ដោយ AC Milan ធ្វើឱ្យខ្សែប្រយុទ្ធដាណឺម៉ាកក្លាយជាគោលដៅអាទិភាព។...