|
|
ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា ក្លឹបយល់ព្រមជាមួយ Ajax លើកិច្ចព្រមព្រៀងតម្លៃខ្លួន៥៥,៣លានផោនសម្រាប់ខ្សែការពារកណ្ដាល Lisandro Martinez។
គួរបញ្ជាក់ថាខ្សែការពារវ័យ២៤ឆ្នាំសញ្ជាតិអាហ្សង់ទីនដែលបានហោះកាន់ប្រទេសអង់គ្លេសកាលពីថ្ងៃសុក្រដើម្បីបំពេញការផ្ទេរនៅត្រូវការពិនិត្យសុខភាពនិងទទួលបានទិដ្ឋាការ។ យ៉ាងណាមិញ United រំពឹងថា នឹងមិនមានបញ្ហាអ្វីឡើយ ហើយការផ្ទេរជាផ្លូវការនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ជាមួយហ្នឹងតម្លៃខ្លួន៥៥,៣លានផោននឹងធ្វើឲ្យ Martinez ក្លាយជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុតលំដាប់ទីពីរនៅ United បន្ទាប់ពី Harry Maguire៕
ប្រភព៖ Sky Sport
PSG បានក្លាយជាក្លឹបបារាំងដំបូងគេដែលឈ្នះពាន UEFA Super Cup ដោយយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល 4-3 ក្នុងការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យ បន្ទាប់ពីស្មើ 2-2 ក្នុងម៉ោងធម្មតានៅកីឡដ្ឋាន Stadio Friuli។...
យោងតាម SportBild កីឡាករ Borussia Dortmund មួយចំនួនបានគាំទ្រគំនិតនៃការនាំយក Jadon Sancho ត្រឡប់មកវិញសម្រាប់ការប្រកួតទីបី។...
Rasmus Hojlund ខិតកាន់តែកៀកទៅនឹងការចាកចេញរបស់ Manchester United ដោយ AC Milan ធ្វើឱ្យខ្សែប្រយុទ្ធដាណឺម៉ាកក្លាយជាគោលដៅអាទិភាព។...