|
|
Harry Maguire បានផ្ញើសារព្រមានទៅកាន់ Manchester United អំពីអនាគតរបស់គាត់ ខណៈដែលកីឡាករអង់គ្លេសរូបនេះនឹងប្រឹងប្រែងដណ្ដើមយកកៅអីជម្រើសដំបូងនៅ Man Utd ទោះបីជាពិបាកយ៉ាងណាសក៏ដោយ។
សារព័ត៏មាន ESPN បានដកស្រង់សម្ដីរបស់កីឡាកររូបនេះថា៖« ខ្ញុំនឹងមិនអង្គុយនៅទីនេះ ពេញមួយជីវិតរបស់ខ្ញុំនោះទេ ខ្ញុំនឹងប្រឹងយកកន្លែងរបស់ខ្ញុំវិញ ទោះបីជាមួយខែលេងបានត្រឹមមួយប្រកួតក៏ដោយ»។
«ខ្ញុំមានជំនឿលើសមត្ថភាពរបស់ខ្ញុំ និងអ្វីដែលខ្ញុំបានធ្វើក្នុងអាជីពរបស់ខ្ញុំគឺដើម្បីកីឡា។ កីឡាករគ្រប់រូបដែលលេងជាកីឡាករបម្រុងគួរតែជឿថាពួកគេគួរតែចាប់ផ្តើម បើមិនដូច្នេះទេពួកគេនឹងមិនលេងក្នុងកម្រិតខ្ពស់នោះទេ។»
ពេលនេះ Harry Maguire កំពុងស្ថិតនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2024 និងការប្រកួតក្នុងថ្ងៃ FIFA DAY។
PSG បានក្លាយជាក្លឹបបារាំងដំបូងគេដែលឈ្នះពាន UEFA Super Cup ដោយយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល 4-3 ក្នុងការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យ បន្ទាប់ពីស្មើ 2-2 ក្នុងម៉ោងធម្មតានៅកីឡដ្ឋាន Stadio Friuli។...
យោងតាម SportBild កីឡាករ Borussia Dortmund មួយចំនួនបានគាំទ្រគំនិតនៃការនាំយក Jadon Sancho ត្រឡប់មកវិញសម្រាប់ការប្រកួតទីបី។...
Rasmus Hojlund ខិតកាន់តែកៀកទៅនឹងការចាកចេញរបស់ Manchester United ដោយ AC Milan ធ្វើឱ្យខ្សែប្រយុទ្ធដាណឺម៉ាកក្លាយជាគោលដៅអាទិភាព។...