|
|
លោក Fabrizio Romano រាយការណ៍ថា Ben White និង Takehiro Tomiyasu ទាំងពីរកំពុងពិភាក្សាលើកិច្ចសន្យាជាមួយ Arsenal ហើយការចរចាកំពុងដំណើរការល្អសម្រាប់គ្រប់ភាគី។
ការពិភាក្សាបានឈានដល់ដំណាក់កាលជឿនលឿនមួយ ដោយកីឡាករទាំងពីររំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។
ពួកគេហាក់ដូចជាជម្រើសដែលពេញចិត្តរបស់ Mikel Arteta សម្រាប់តួនាទីរៀងៗខ្លួន។
ទោះបីជាកិច្ចព្រមព្រៀងរបស់ Tomiyasu អស់ត្រឹមរដូវក្តៅក្រោយ និង White នៅឆ្នាំ 2026 ក៏ដោយ ក៏ក្រុមកាំភ្លើងធំត្រូវបានគេរាយការណ៍ថាចង់ផ្តល់រង្វាន់ដល់ការលេងដ៏ល្អរបស់ពួកគេជាមួយនឹងលក្ខខណ្ឌល្អប្រសើរ។
កាលពីឆ្នាំមុន កីឡាករ William Saliba Gabriel Martinelli និង Bukayo Saka សុទ្ធតែបានប្តេជ្ញាអនាគតយូរអង្វែងរបស់ពួកគេជាមួយ Arsenal ។ ក្រោយពីទទួលបានរខ្សែរប្រយុទ្ធមក ក្រុមកាំភ្លើងធំហាក់ចង់មានខ្សែរការពារដ៏រឹងផងដែរ។
Facebook Page Aa2888
Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Giovanni Leoni ពី Parma ។...
អបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលគាំទ្រពួកយើង។ យើងបានកាន់ទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ យើងរីករាយដែលបានតំណាងឲ្យកម្ពុជានៅវគ្គចែកពូល។ ...
អ្នកចាំទី Alisson របស់ Liverpool នឹងចាប់ផ្តើមការប្រកួតបើកឆាក Premier League ទល់នឹង Bournemouth ដែលនឹងកត់សម្គាល់ការបង្ហាញខ្លួនលើកទី 300 របស់គាត់សម្រាប់ក្លឹប Merseyside ។...
ក្លឹប Barcelona បានបញ្ជាក់ជាផ្លូវការថា ខ្សែការពារសញ្ជាតិបារាំង Jules Kounde បានចុះកុងត្រាថ្មី ដោយបន្តស្នាក់នៅក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2030។...
យោងតាម Fabrizio Romano ខ្សែបម្រើ Lucas Paquetá របស់ West Ham កំពុងពិចារណាលើជម្រើសនៃការផ្ទេររបស់គាត់នៅរដូវក្តៅនេះ។...