|
|
Fabrizio Romano បានប្រកាសពាណិជ្ជសញ្ញារបស់គាត់ Here we go ទៅលើការផ្លាស់ប្តូររបស់ Kylian Mbappe ទៅកាន់ Real Madrid គឺ នឹងមកដល់ឆាប់ៗនេះ ។
ការប្រកាសជាផ្លូវការត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើឡើងក្នុងខែមិថុនាខាងមុខនេះ បន្ទាប់ពីការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រចប់។
កីឡាករសញ្ជាតិបារាំងរូបណនេះនឹងចុះហត្ថលេខាលើការផ្ទេរដោយឥតគិតថ្លៃពី PSG ។ ហើយបើតាមអ្នកកាសែតអ៊ីតាលី កីឡាកររូបនេះបានយល់ព្រមលើប្រាក់ខែទាបជាងប្រាក់ដែលផ្តល់ឱ្យគាត់កាលពីឆ្នាំ 2022។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតផ្សេងទៀតនៃការផ្ទេរនេះ នៅមិនទាន់ដឹងនៅឡើយទេ សម្រាប់ពេលនេះ។ យើងរំពឹងថានឹងស្វែងយល់បន្ថែមនៅក្នុងសប្តាហ៍ខាងមុខនេះ។
Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Giovanni Leoni ពី Parma ។...
អបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលគាំទ្រពួកយើង។ យើងបានកាន់ទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ យើងរីករាយដែលបានតំណាងឲ្យកម្ពុជានៅវគ្គចែកពូល។ ...
អ្នកចាំទី Alisson របស់ Liverpool នឹងចាប់ផ្តើមការប្រកួតបើកឆាក Premier League ទល់នឹង Bournemouth ដែលនឹងកត់សម្គាល់ការបង្ហាញខ្លួនលើកទី 300 របស់គាត់សម្រាប់ក្លឹប Merseyside ។...
ក្លឹប Barcelona បានបញ្ជាក់ជាផ្លូវការថា ខ្សែការពារសញ្ជាតិបារាំង Jules Kounde បានចុះកុងត្រាថ្មី ដោយបន្តស្នាក់នៅក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2030។...
យោងតាម Fabrizio Romano ខ្សែបម្រើ Lucas Paquetá របស់ West Ham កំពុងពិចារណាលើជម្រើសនៃការផ្ទេររបស់គាត់នៅរដូវក្តៅនេះ។...