|
|
Newcastle United បានដាក់សំណើជាផ្លូវការទៅកាន់ក្លិប RB Leipzig សម្រាប់ខ្សែប្រយុទ្ធ Benjamin Sesko នេះបើយោងតាម Fabrizio Romano ។
កញ្ចប់លុយសម្រាប់ដេញថ្លៃនេះ ត្រូវបានគេដឹងមានមានតម្លៃ 90 លានអឺរ៉ូ ដែល80 លានអឺរ៉ូបង់ជាមុន និង 10 លានអឺរ៉ូជាប្រាក់បន្ថែមលើការបង្ហាញខ្លួន។
ក្រុមសារិការព្រៃមួយនេះបានចាត់ទុក Sesko ជាគោលដៅប្រយុទ្ធកំពូលរបស់ពួកគេ ហើយឥឡូវនេះកំពុងរង់ចាំការសម្រេចចិត្តរបស់កីឡាករ ដោយមិនទាន់ពិភាក្សាបន្ថែមចុងក្រោយនៅឡើយទេ។
ស្របពេលជាមួយគ្នានេះ Manchester United ស្ថិតក្នុងជំហរឹងមាំក្នុងការប្រជែងជាមួយ Newcastle ។ បិសាចក្រហមត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់ Leipzig ថាពួកគេនឹងធ្វើការដេញថ្លៃជាផ្លូវការប្រសិនបើ Sesko ជ្រើសរើសពួកគេជាគោលដៅដែលគាត់ពេញចិត្ត។
Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Giovanni Leoni ពី Parma ។...
អបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលគាំទ្រពួកយើង។ យើងបានកាន់ទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ យើងរីករាយដែលបានតំណាងឲ្យកម្ពុជានៅវគ្គចែកពូល។ ...
អ្នកចាំទី Alisson របស់ Liverpool នឹងចាប់ផ្តើមការប្រកួតបើកឆាក Premier League ទល់នឹង Bournemouth ដែលនឹងកត់សម្គាល់ការបង្ហាញខ្លួនលើកទី 300 របស់គាត់សម្រាប់ក្លឹប Merseyside ។...
ក្លឹប Barcelona បានបញ្ជាក់ជាផ្លូវការថា ខ្សែការពារសញ្ជាតិបារាំង Jules Kounde បានចុះកុងត្រាថ្មី ដោយបន្តស្នាក់នៅក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2030។...
យោងតាម Fabrizio Romano ខ្សែបម្រើ Lucas Paquetá របស់ West Ham កំពុងពិចារណាលើជម្រើសនៃការផ្ទេររបស់គាត់នៅរដូវក្តៅនេះ។...