|
|
ខ្សែប្រយុទ្ធចំណូលថ្មី Pierre Aubameyang ដែលខ្ចីជើងពីក្លឹបកាំភ្លើងធំ Arsenal ហើយបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបអ្នកមានបុណ្យ FC Barcelona បានបង្ហើបប្រាប់ថាមិត្តរួមក្រុមខ្លួនម្នាក់និងបន្តកុងត្រាថ្មីនារដូវក្តៅខាងមុខ ។ តាមពិតទៅមិត្តរួមក្រុមដែល Aubameyang ចង់សំដៅទៅគឺខ្សែប្រយុទ្ធ Ousmane Dembélé ដែលធ្លាប់មានព័ត៍មានចុះផ្សាយថារូបគេចង់ចាកចេញពី Barcelona ។
Aubameyang បាននិយាយថា " Dembélé និងបន្តស្នាក់នៅទីនេះ ហើយការបន្តកុងត្រាថ្មីនិងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ " ។ គួរបញ្ជាក់ថាការបន្តកុងត្រារបស់គេ និងអាចចាប់ផ្តើមនៅពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ មុននិងឈានដល់ការសម្រេចចិត្តចុងក្រោយ ៕
ប្រភព ៖ Fabrizio Romano
PSG បានក្លាយជាក្លឹបបារាំងដំបូងគេដែលឈ្នះពាន UEFA Super Cup ដោយយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល 4-3 ក្នុងការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យ បន្ទាប់ពីស្មើ 2-2 ក្នុងម៉ោងធម្មតានៅកីឡដ្ឋាន Stadio Friuli។...
យោងតាម SportBild កីឡាករ Borussia Dortmund មួយចំនួនបានគាំទ្រគំនិតនៃការនាំយក Jadon Sancho ត្រឡប់មកវិញសម្រាប់ការប្រកួតទីបី។...
Rasmus Hojlund ខិតកាន់តែកៀកទៅនឹងការចាកចេញរបស់ Manchester United ដោយ AC Milan ធ្វើឱ្យខ្សែប្រយុទ្ធដាណឺម៉ាកក្លាយជាគោលដៅអាទិភាព។...